ផន ស្រីមុំ នៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ​ // Phorn Sreymom of the Angkor Centre for Conservation of Biodiversity

Phorn Sreymom at ACCB. Photo credit: WCS/Catherine McClave.

តើអ្នកជានរណា? ហើយតើអ្នកធ្វើការរងារអ្វីខ្លះនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ​ (ACCB)?

នាងខ្ញុំឈ្មោះផន ស្រីមុំ នាងខ្ញុំកើតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមពិតទៅមិនជាឆ្ងាយប៉ុន្មានពី ACCB នោះទេ។​ នាងខ្ញុំធំដឹងក្ដីឡើងនៅជាប់នឹងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម (ភ្នំគូលែន) ជាកន្លែងដែលហ៊ុំព័ទ្ធទៅដោយព្រៃឈើ និងសត្វព្រៃ​ ហើយក្នុងឆ្នាំ ​២០០៧ នាងខ្ញុំបានចាប់ផ្តើមធ្វើការនៅ ACCB ដំបូងជាអ្នកថែទាំសត្វ​ ហើយក្រោយមកជាប្រធានក្រុមអ្នកថែទាំសត្វ។ នៅចន្លោះឆ្នាំ ២០១២ និង ២០១៧ នាងខ្ញុំបានធ្វើការនៅខេត្តសៀមរាប ជាជំនួយការគិលានុបដ្ឋាយិកាបសុពេទ្យ ប៉ុន្តែនៅឆ្នាំ ២០១៧ នាងខ្ញុំបានចូលធ្វើការនៅ ACCB សាជាថ្មី។ មុនពេល​វិបត្តិជំងឺរាតត្បាត​កូវីដ ១៩ នាងខ្ញុំ​បាន​ធ្វើ​ការ​ជា​គ្រូ​អប់រំ​បរិស្ថាន ប៉ុន្តែចាប់តាំងពីដើមឆ្នាំ ២០២០ មក នាងខ្ញុំបានកំពុងធ្វើការជាមួយផ្នែកថែទាំសត្វសាជាថ្មី ជាជំនួយការបសុពេទ្យ និងជំនួយការប្រធានផ្នែកថែទាំសត្វ។​ ជាមួយនឹងតួនាទីការងាររបស់នាងខ្ញុំ​ នាងខ្ញុំធ្វើការ​ជាមួយសត្វ អ្នកថែទាំសត្វ ព្រមទាំងជួយសម្របសម្រួលការសង្គ្រោះ និងលែងសត្វព្រៃ ជាមួយនឹងដៃគូរាជរដ្ឋាភិបាលរបស់ពួកយើង និងប្រជាពលរដ្ឋដែលទំនាក់ទំទងមកកាន់ពួកយើងដើម្បីបរិច្ចាកសត្វព្រៃ។

Who are you and what do you do for ACCB?

My name is Phorn Sreymom, I was born in Banteay Srei district, Siem Reap, actually not far from where the ACCB is located. Growing up at the edge of the Phnom Kulen National Park, I was surrounded by forest and wildlife, and in 2007 I started working at the ACCB, initially as animal keeper, and later as head animal keeper. Between 2012 and 2017 I worked in Siem Reap as a veterinary nurse assistant, but in 2017 I joined the ACCB again. Before the Covid19 Pandemic I worked as an environmental educator, but since early 2020 I am working again at the Animal Department as the assistant of the Veterinarian and Animal Curators. In my position I work with the animals, animal keepers, but also coordinate animal rescue and releases with our government partners and people contacting us to donate wildlife.

The first Southern River Terrapin hatchling which hatched at the ACCB in 2022. Photo credit: ACCB/Christel Griffioen.

តើអ្វី​ដែល​បានជំរុញ​ចិត្ត​អ្នក​មុនគេបង្អស់ឱ្យអ្នកចូលរួមក្នុងការការពារបរិស្ថាន?

ការធំដឹងក្តីឡើងនៅជិតឧទ្យានជាតិភ្នំគូលែន នាងខ្ញុំបានឃើញមនុស្សបំផ្លាញធនធានធម្មជាតិតាមរយៈការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ។ កាលដែលនាងខ្ញុំនៅក្មេង​​ ធ្លាប់មានព្រៃឈើច្រើនណាស់ មិនត្រឹមតែនៅឧទ្យានជាតិភ្នំគូលែនប៉ុណ្ណោះទេ​ គឺមាននៅស្ទើរពាសពេញប្រទេសកម្ពុជាតែម្ដង។ បច្ចុប្បន្ននេះ អ្វីៗគ្រប់យ៉ាងខុសប្លែកពីកាលដែលនាងខ្ញុំនៅក្មេង។ នាងខ្ញុំចង់ការពារព្រៃឈើ និងសត្វព្រៃដើម្បីឱ្យកូនៗរបស់នាងខ្ញុំ និងក្មេងៗជំនាន់ក្រោយរបស់ប្រជាជនកម្ពុជាយើង​ អាចមើលឃើញថាតើបរិស្ថានរបស់យើងស្រស់ស្អាត និងមានសារសំខាន់ប៉ុណ្ណា។​

What first inspired you to get involved in protecting the environment?

Growing up so close to the Phnom Kulen National Park I witnessed people destroying nature through deforestation and hunting. There used to be so much forest when I was young, not only at Phnom Kulen National Park, but throughout Cambodia. Today things are different than when I was young. I want to protect the forest and animals so that my children, and the future generation of Cambodians, can see how beautiful and important our environment is.

Sreymom recording data on Elongated Tortoise maintained at the assurance colony for the species at ACCB. Photo credit: ACCB/Christel Griffioen.

តើ ACCB កំពុងបង្កាត់ពូជប្រភេទរងគ្រោះថ្នាក់ជិតផុតពូជណាខ្លះ ដើម្បីអាចលែងចូលទៅក្នុងជម្រកធម្មជាតិវិញនាពេលអនាគត? ​

នៅ ACCB ពួកយើងផ្តោតទៅលើការអភិរក្សប្រភេទសត្វដែលមានដើមកំណើតនៅកម្ពុជាហើយកំពុងរងការគំរាមកំហែងជាច្រើ នប្រភេទ ជាពិសេសសត្វស្លាបទឹក និងកច្ឆបសត្វ (សន្តានអណ្តើក)។ ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអជ្ញាធររាជរដ្ឋាភិបាល និងអង្គការដៃគូរបស់យើង ពួកយើងបង្កើតបាននូវចំនួនស្តុកទុក និងកម្មវិធីអភិរក្សបង្កាត់ពូជ ប្រភេទសត្វកម្រទាំងនេះនៅ ACCB ជាមួយនឹងសត្វដែលបានសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ក្នុងគោលបំណងលែងកូនៗរបស់ពួកវាដែលបង្កាត់ពូជបាន ទៅក្នុងតំបន់ការពារដែលមានសុវត្ថិភាពនាពេលអនាគត។ ប្រភេទមួយចំនួនដែលពួកយើងបង្កាត់ពូជ ជាប្រភេទអណ្តើកដែលត្រូវបានកំណត់ជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា គឺអណ្តើកសសៃ ឬ អណ្តើកហ្លួង និងប្រភេទបក្សីដែលត្រូវបានកំណត់ជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាគឺ ត្រយងយក្ស។ ប្រភេទរងការគំរាមកំហែងផ្សេងៗទៀតដែលពួកយើងកំពុងបង្កាត់ពូជគឺត្រយងចង្កំកស សត្វខ្សឹប អណ្តើកព្រេច ឬអណ្តើកភ្នំ អណ្តើកសោម ត្រដក់ធំ ព្រមទាំងអណ្តើក និងបក្សីជាច្រើនប្រភេទផ្សេងៗទៀត។

What endangered species are you breeding to reintroduce to the wild?

At ACCB we focus on the conservation of threatened species native to Cambodia, especially wading birds and turtles. Working closely with the government and our partner organizations, we establish assurance and breeding populations of these rare species at ACCB with animals rescued from the illegal trade, aiming to release captive-bred offspring into secure protected areas in the future. Some of the species we work with are Cambodia’s national turtle species, the Southern River Terrapin (also known as the Royal Turtle) and Cambodia’s national bird species the Giant Ibis. Other threatened species we are working with are White-shouldered Ibis, Bengal Florican, Elongated Tortoise, Giant Asian Pond Turtle, Greater Adjutant, and several other turtle and bird species.

A white-shouldered ibis chick bred under human care at the ACCB. Photo credit: ACCB/Kees Groot.

ចូរពន្យល់ពីភាពខុសគ្នារវាងកម្មវិធីអភិរក្សក្នុងជម្រកធម្មជាតិ និងអភិរក្សក្រៅជម្រកធម្មជាតិ ហើយតើ ACCB ដំណើរការកម្មវិធីទាំងពីរនេះក្នុងពេលដំណាលគ្នា បានដោយរបៀបណា?

ការអភិរក្សក្រៅជម្រកធម្មជាតិគឺជាការអភិរក្សជីវៈចម្រុះនៅក្រៅជម្រកធម្មជាតិរបស់ពួកវា ចំណែកឯការអភិរក្សក្នុងជម្រកធម្មជាតិប្រព្រឹត្តទៅនៅក្នុងជម្រកធម្មជាតិរបស់ប្រភេទសត្វណាមួយ។ ACCB មានការប្តេជ្ញាចិត្តក្នុងការ អភិរក្សសត្វព្រៃនៅកម្ពុជាឱ្យបានយូរអង្វែង ហើយពួកយើងបានបង្កើតកម្មវិធីគ្រប់គ្រងការអភិរក្សក្រៅជម្រក ធម្មជាតិ សម្រាប់ប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ និងរងគ្រោះថ្នាក់ជិតផុតពូជបំផុតដែលមានដើមកំណើតនៅ កម្ពុជាជាច្រើនផ្សេងទៀត ដោយមានគោលដៅរយៈពេលវែងក្នុងការលែងកូនៗរបស់ពួកវាដែលបង្កាត់ពូជបាននៅកន្លែងថែទាំសត្វ ឱ្យត្រលប់ចូលទៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព ដើម្បីបង្កើតចំនួន​ប្រជាសាស្ត្រឱ្យមានជីវិតរស់នៅបាន និងឋិតថេរចីរកាល។ ដោយការបញ្ចូលគ្នារវាងចំណេះដឹង និងទស្សនវិស័យដែលមានឯកទេសពីភាគីពាក់ព័ន្ធនៃកម្មវិធីផ្សេងៗគ្នា ពួកយើង​មាន​គោល​បំណង​ដើម្បី​បំពេញចន្លោះ​រវាងការគ្រប់គ្រងចំនួនប្រជាសាស្ត្រនៅក្នុងជម្រកធម្មជាតិ ​និងចំនួន​នៅកន្លែងថែទាំសត្វ ហើយធ្វើឱ្យប្រសើរឡើងនូវកិច្ចខិតខំប្រឹងប្រែងអភិរក្សសម្រាប់ប្រភេទសត្វ ក្រោមការអភិវឌ្ឍន៍យុទ្ធសាស្ត្រគ្រប់គ្រង និងសកម្មភាពអភិរក្សដោយភាគីទទួលខុសត្រូវទាំងអស់ (One Plan Approach ) ដើម្បីការអភិរក្សប្រភេទ។ ពួកយើងក៏រួមចំណែកក្នុងការប៉ាន់ស្មានចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយការចូលរួមជំរឿនថ្នាក់ជាតិសម្រាប់ប្រភេទសត្វនេះដែលបាន អនុវត្តធ្វើឡើងដោយអង្គការអភិរក្សជាច្រើន ព្រមទាំងដៃគូរាជរដ្ឋាភិបាលរបស់យើង។

Explain the difference between in-situ and ex-situ conservation and how does ACCB work to do both simulatenously?

Ex-situ conservation is the conservation of biodiversity outside its natural habitat, while in-situ conservation happens within a species’ natural habitat. ACCB has a long-term commitment to wildlife conservation in Cambodia and we have established ex-situ management programs for different Endangered and Critically Endangered species native to Cambodia with the long-term goal to return captive-bred offspring to secured protected areas to create viable and stable populations. By uniting expert knowledge and perspectives from the different program stakeholders we aim to bridge the gap between wild and captive population management and improve conservation efforts for the species, as part of our One Plan Approach to species conservation. We also contribute to population estimation of the White-shouldered Ibis in Cambodia by participating in the national censuses for the species carried out by several conservation organizations and our government partners.

An aerial view of the Bengal Florican Breeding Facility at ACCB, the only facility of its kind in the world. Photo credit: ACCB/ Pau Puigcerver.

ក្នុងចំណោមការងាររបស់អ្នកទាំងអស់ តើអ្នកចូលចិត្តអ្វីជាងគេ?

នាងខ្ញុំចូលចិត្តគ្រប់ទិដ្ឋភាពទាំងអស់នៃការធ្វើការរួមគ្នាជាក្រុមក្នុងការចិញ្ចឹម​​បីបាច់ និងថែទាំសត្វ ចាប់​ពី​ពេល​ដែល​ពួក​វា​ត្រូវ​បាន​ជួយសង្គ្រោះ ឬ​ញាស់/កើតមក ​រហូត​ដល់ពេលដែល​ពួក​វា​អាច​​លែងបាន។ ជាពិសេស នាងខ្ញុំពិតជាមានមោទនភាពណាស់ ដែលពួកយើងបានបង្កើតកន្លែងបង្កាត់ពូជសត្វខ្សឹបដំបូងគេបង្អស់របស់ពិភពលោក ហើយពួកយើងទទួលបានជោគជ័យក្នុងការបង្កាត់ពូជអណ្តើកសសៃ ឬអណ្តើកហ្លួង ដែលត្រូវបានកំណត់ជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា និងត្រដក់ធំ បន្ទាប់ពីការរៀបចំផែនការ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ។

What do you love most about your job?

I love taking care of all aspects of the husbandry and care of the animals as a team, from the moment they are rescued or born until they can be released. I am especially proud that we have created the world’s first Bengal Florican Breeding Facility and that we successfully bred the Southern River Terrapin, also known as Royal Turtle which is Cambodia’s National Reptile, and the Greater Adjutant after many years of planning and hard work.

តើ​ប្រជាពលរដ្ឋសាមញ្ញនៅ​កម្ពុជា​អាច​ធ្វើ​អ្វី​បានខ្លះ​ដើម្បី​ជួយគាំទ្រ​ដល់ ACCB?

ប្រជាពលរដ្ឋកម្ពុជាអាចមកទស្សនកិច្ចនៅ ACCB ដើម្បីស្វែងយល់បន្ថែមអំពីការងារអភិរក្សដែលពួកយើងកំពុងធ្វើ ពួកយើងស្នើសុំវិភាគទានតិចតួចពីភ្ញៀវទេសចរបរទេសដើម្បីជួយដល់ការងាររបស់យើង ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋកម្ពុជា ​អាចកក់កម្មវិធីទស្សនកិច្ចនៅមជ្ឈមណ្ឌលរបស់ពួកយើងបានក្នុងមួយថ្ងៃពីរដង ដោយមិនគិតថ្លៃវិភាគទាននោះទេ។​ សូម្បីតែវិភាគទានតិចតួច សម្រាប់ការងាររបស់ពួកយើងនឹងអាចដំណើរការយូរអង្វែងទៅមុខទៀត ហើយធ្វើឱ្យមានលក្ខណៈប្រសើរឡើងចំពោះប្រភេទសត្វជាច្រើនដែលយើងព្យាយាមជួយសង្គ្រោះ។ លើសពីនេះទៅទៀត នាងខ្ញុំសូមសំណូមពរដល់មិត្តអ្នកអាន ព្រមទាំងក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ពួកគាត់ទាំងអស់ សូមឈប់កាប់បំផ្លាញព្រៃឈើ ឈប់បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ហើយឈប់ទទួលទានសាច់សត្វព្រៃដើម្បីសុខភាពខ្លួនយើងផ្ទាល់ និងដើម្បីអភិរក្សសត្វព្រៃរបស់ពួកយើង។ ការធ្វើបុណ្យកុសលតាមរយៈការទិញសត្វលែងបង្កគ្រោះថ្នាក់អន្តរាយចំពោះប​រិស្ថាន​ ​និង​សត្វ​ព្រៃរបស់ពួកយើង ហើយនាងខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គួរគិតពិចារណា​​ជ្រើសរើសជម្រើសផ្សេងទៀតដែលមាននិរ ន្តរភាព ជំនួសវិញ ដូចជា​ការ​ជួយ​ដល់​ជនទ័លក្រ។ មានតែការរួមគ្នាធ្វើទាំងអស់គ្នាទេទើបពួកយើងអាចជួយអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះរបស់ប្រទេសកម្ពុជាយើងបាន។

What can regular Cambodians do to help support ACCB?

Cambodians can visit ACCB to learn more about the work we are doing, we request a small donation towards our work from foreigners, but Cambodian citizens can make a reservation to visit our centre twice a day free of charge. Even a small donation towards our work will go a long way and makes a difference for the species we try to save. Above all I would like to ask the readers, and their family and friends, to stop cutting our forests, stop hunting and snaring, and stop eating wildlife for their own health and to save the animals. Prayer animal release is very harmful for our environment and the individual animal, and I would like to ask people to consider sustainable alternatives such as supporting the poor. Only together can we save Cambodia’s natural resources and biodiversity.

Previous
Previous

ថោង ស្រីអូន នៃ​ ព្រៃឡង់ៃបតង// Thong Srey Oun of Greening Prey Lang

Next
Next

ធន ផុន នៃអង្គការសមាគមអភិរក្សសត្វព្រៃ // Thorn Phun of the Wildlife Conservation Society