Vanessa Herranz Muñoz នែ គម្រោងខ្លាត្រីកម្ពុជា // Vanessa Herranz Muñoz of the Cambodian Fishing Cat Project

Founder of the Cambodian Fishing Cat Project Vanessa Herranz Muñoz with a camera trap.

តើលោកស្រីជានរណា? លោកមកពីណា? ហើយអ្វីដែលជំរុញលោកស្រី ឱ្យចូលរួមការពារបរិស្ថានពីដំបូង?

ខ្ញុំឈ្មោះ វ៉ាណេសា។ ខ្ញុំមកពី ក្រុង El Escorial ដែលជាក្រុងដ៏តូចមួយនៅលើភ្នំ នៅខាងក្រៅទីក្រុង Madrid (ប្រទេសអេស្ប៉ាញ)។ ខ្ញុំមានចំណាប់អារម្មណ៍ទៅនឹងពពួកសត្វឆ្មា តាំងពីខ្ញុំនៅក្មេង ហើយនៅអាយុ 12 ឆ្នាំ ខ្ញុំបានឃើញរូប ខ្លារពពក នៅក្នុងសៀវភៅមួយក្បាល  ហើយបានសម្រេចចិត្ត​ថា  វានឹងក្លាយជាអ្វីដែលខ្ញុំនឹងធ្វើជាមួយជីវិតរបស់ខ្ញុំ នោះគឺ៖ ធ្វើជាអ្នកស៊ើបអង្កេត និងការពារពពួកឆ្មាព្រៃដ៏កម្រ នៅអាស៊ីអាគ្នេយ៍។ ខ្ញុំជាសកម្មជនធម្មជាតិកាលពីខ្ញុំនៅវ័យជំទង់  បន្ទាប់មកខ្ញុំបានសិក្សាផ្នែកជីវវិទ្យា និងសត្វសាស្ត្រ នៅចក្រភពអង់គ្លេស ហើយទទួលបានអនុបណ្ឌិតផ្នែកអភិរក្ស នៅប្រទេសអេស្ប៉ាញវិញ។ 

បច្ចុប្បន្ន​នេះ​ខ្ញុំ​កំពុង​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែកខ្លាត្រី ​​នៅ​ប្រទេសកម្ពុជា។ 

Who are you, where are you from, and what first inspired you to get involved in protecting the environment?

My name is Vanessa. I’m from El Escorial, a small town in the mountains outside Madrid (Spain). I was fascinated by cats since I was very young, and at age 12 I saw the Clouded Leopard in a book and decided that was going to be what I would do with my life: investigate and protect the rare wild cats of Southeast Asia. I was a nature activist during my teenage years, then I studied Biology and Zoology in the UK and got a Master in Conservation back in Spain. Currently I’m finishing my PhD on the Fishing Cat in Cambodia.

តើអ្វីទៅជាគម្រោងខ្លាត្រីកម្ពុជាហើយហេតុអ្វីបានជាអ្នកសម្រេចចិត្តចាប់ផ្តើមការងារនេះ?

ខ្ញុំបានមកប្រទេសកម្ពុជាក្នុងឆ្នាំ 2014 ដើម្បីធ្វើការនៅមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និង អង្គការ សត្វព្រៃ និងរុក្ខជាតីអន្តរជាតិ។ ជាមួយនឹង មជ្ឈមណ្ឌល CBC អ្នកស្រាវជ្រាវ កញ្ញា ថោង រ៉េត បានដឹកនាំគម្រោងស្រាវជ្រាវ សត្វខ្លាត្រី​ទូទាំងប្រទេស ហើយយើងបានរកពួកវាឃើញ! បន្ទាប់មក ខ្ញុំបានចាប់ផ្តើមគម្រោងខ្លាត្រីកម្ពុជាជាមួយនឹងនិស្សិតបញ្ចប់ការសិក្សាពី CBC ដើម្បីសិក្សា និងការពារ ប្រភេទសត្វ នៅតំបន់ដីសើម ដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា។ ឥឡូវនេះយើងជាសហគ្រាស ខ្លាត្រីអេកូឡូស៊ី ដែលមាន ក្រុមការងារដ៏អស្ចារ្យមួយ ធ្វើការនៅក្នុងតំបន់មួយចំនួននៃប្រទេស ហើយមិនត្រឹមតែព្យាយាម ស្វែងរកសត្វខ្លាព្រៃ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការ ទៅលើការបន្ស៊ាំទៅនឹង ការប្រែប្រួលអាកាសធាតុ ការស្ដារទីជម្រកសត្វ និងអេកូទេសចរណ៍ផងដែរ។

What is the the Cambodian Fishing Cat Project and why did you decide to launch this work?

I came to Cambodia in 2014 to work at the Center for Biodiversity Conservation of the Royal University of Phnom Pehn and Flora and Fauna International. With the CBC, researcher Ret Thaung led a project to search for Fishing Cats around the country and we found them! After that, I started the Cambodian Fishing Cat Project with graduates from the CBC to study and protect the species in the magnificent Cambodian wetlands. Now we are the Fishing Cat Ecological Enterprise, with an amazing team, working in several parts of the country, and not just trying to find Fishing Cats but also working on climate change adaptation, habitat restoration and ecotourism. 

Cambodian Fishing Cat Project team at work.

តើអ្វីទៅជា សត្វខ្លាត្រី​ ? ហើយវាមានលក្ខណៈពិសេស យ៉ាងដូចម្តេច?

សត្វខ្លាត្រី (Prionailurus viverrinus) គឺជាពពួកឆ្មាព្រៃដ៏កម្រមួយប្រភេទ ដែលចូលចិត្តរស់នៅ ក្នុងទឹក។ ពពួកសត្វខ្លាត្រីនេះ មានទំហំមធ្យម (ចន្លោះ 10-15 គីឡូក្រាម) ជាមួយនឹងជំនាញពិសេស លើការសម្របខ្លួនទៅនឹងទីជម្រកដីសើមរបស់ពួកវា។ សត្វនេះ មានរោមស្រោបពីរជាន់ ដើម្បីរក្សាខ្លួនវា ឱ្យស្ងួត មានជើងដែលអាចហែលទឹកបានយ៉ាងល្អ​ រាងកាយរឹងមាំ មានជើងខ្លី និងកន្ទុយខ្លី ដែលពួកគេប្រើជា "ចង្កូត" ។ ខ្លាត្រីនេះគឺជាប្រភេទឆ្មាតែមួយគត់ ក្រៅពី  ខ្លាឈីថាហ៍ (c ដែលមានក្រញ៉ាំ ដែលជួយឱ្យវារក្សាជើងយ៉ាងរឹងមាំនៅលើភក់ និង ជាទំពក់ចាប់ត្រី។ ក្នុងអំឡុងពេលនៃការស្ទង់មតិរបស់ CBC យើងក៏ទទួលបានវីដេអូដ៏អស្ចារ្យមួយ​បង្ហាញពីការទំនាក់ទំនង រវាងពពួកខ្លាត្រីដូចជា ៖ ពេលខ្លាត្រីឈ្មោលធ្វើកាយវិការ "រាំ" គឺដើម្បីបន្សល់ស្លាកស្នាមគីមីជាមួយជើងរបស់វានៅលើដី ហើយខ្លាត្រីញី បានស្រូបក្លិន និងលិទ្ធស្រទាប់ខាងក្រោមដើម្បីទទួលបានសារ។

ខ្លាត្រីរស់នៅ ទិសខាងត្បូង និង ខាងត្បូងភាគខាងកើត នៃអាស៊ី ប៉ុន្តែកំណត់ត្រា គឺគួរអោយបារម្មណ៏ណាស់ ក្នុងតំបន់នេះ។

What is the fishing cat and what makes it so special?

The Fishing Cat (Prionailurus viverrinus) is a rare water-loving wildcat. Fishing cats are medium sized felines (10-15 kg) with specialized adaptations to their wetland habitats. They have double-coated fur to keep them dry, semi-webbed feed to swim better, a strong, stocky body, short legs, and a short tail they use as “rudder”. The Fishing Cat is the only cat, other than the Cheetah, that has semi-retractable claws which help it keep a firm footing on mud and hook fish. During the CBC survey we also got amazing footage of Fishing Cat communication: a male Fishing Cat “dancing” to leave chemical marks with his feet on the ground, and a female sniffs and licks the substrate to get the message.

Fishing Cats live in South and Southeast Asia, but records are very scarce in this region.

Fishing Cat photographed by camera trap in mangroves.

តើអ្វីជាការគំរាមកំហែងដ៏ធំបំផុតចំពោះសត្វខ្លាប្រភេទនេះនៅកម្ពុជា ហើយតើអ្នកបានកំពុងធ្វើអ្វី ដើម្បីការពារវា?

ការប្រមាញ់ខ្លាត្រីនៅ​ប្រទេស​កម្ពុជា​ គឺជារឿង​ធម្មតា​ណាស់​កាល​ពី​អតីតកាល។ វាមាន សូម្បីតែ ចម្លាក់មួយនៅលើប្រាសាទបាយ័នក្នុងក្រុងអង្គរ ដែលបានបង្ហាញពី ទូកនេសាទត្រី ក្រពើ និងសត្វឆ្មាដែលមានជើងខ្លី និងកន្ទុយខ្លី ដែលគេប្រាកដថាជា សត្វខ្លាត្រី! គ្រប់គ្នាស្គាល់ឈ្មោះរបស់វាជាភាសាខ្មែរថា “ខ្លាត្រី” ឬ Fishing​ Tiger ប៉ុន្តែបច្ចុប្បន្នមនុស្សភាគច្រើន យល់ច្រឡំជាមួយសត្វឆ្មាដាវដែលវាតូចជាង (Prionailurus bengalensis) ។ ខ្ញុំជឿថា កាលពីអតីតកាល​ខ្លាត្រីនៅកម្ពុជាច្បាស់ជាមានជម្លោះ ជាមួយអ្នកនេសាទ ដោយសារតែ ការប្រកួតប្រជែងគ្នារកត្រី និងការឆ្មក់សំណាញ់ត្រី គួបផ្សំឈ្មោះរបស់វាផ្តើមដោយពាក្យ ("ខ្លា") ទើបយើងបានឃើញសត្វខ្លាជាច្រើនប្រភទរូមទាំងខ្លាត្រីស្លាប់ដោយការសងសឹក និងភាពភ័យខ្លាច។ . ទោះជាយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ ការបំផ្លាញជម្រករបស់ពួកគេនៅតំបន់ដីសើម ដូចជាព្រៃកោងកាង និងព្រៃលិចទឹក​ ហើយជាពិសេសការបរបាញ់សត្វព្រៃ គឺជាការគំរាមកំហែង ដ៏ធំបំផុតចំពោះសត្វខ្លាត្រីដែលមានចំនួនតិចតួចដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។

យើងកំពុងធ្វើការនៅកន្លែងជាច្រើននៅក្នុងព្រៃកោងកាងតាមតំបន់ឆ្នេរ ស្វែងរក ខ្លាត្រី ដោយប្រើកាមេរ៉ា និងសហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន ដើម្បីការពារជម្រក ដ៏អស្ចារ្យទាំងនេះ និងបញ្ឈប់ការបរបាញ់។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្លាត្រីដ៏​ធំ​មួយ​ក្បាល(១៧​គីឡូក្រាម) ត្រូវ​បាន​គេ​រិបអូស​នៅ​តូប​លក់​សាច់​ជ្រូក​ក្បែរ​បឹង​ទន្លេសាប។ អស់រយៈពេល 3 ឆ្នាំចុងក្រោយនេះ យើងបានស្វែងរកខ្លាត្រី នៅក្នុងព្រៃលិចទឹកបឹងទន្លេសាប ហើយថ្មីៗនេះ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានថតបាន រូបថតជាលើកដំបូងដែលមិនធ្លាប់មាន អំពីសត្វខ្លាត្រីនៅជុំវិញ បឹងទន្លេសាប!

What are the greatest threats to this cat in Cambodia and what are you doing to protect it?

Fishing Cats in Cambodia must have been quite common in the past. There is even a carving in Angkor’s Bayon temple that shows fishing boats, fish, crocodiles and a cat with short legs and a short tail, which is undoubtedly a Fishing Cat! Everyone knows it’s name in Khmer: “Kla Trey” or Fishing Tiger but nowadays most people confuse it with the much smaller Leopard Cat (Prionailurus bengalensis). I believe that in the past Fishing Cats in Cambodia must have come into conflict with fishers because of competition for fish and raiding fishing nets, which together with that association with the Tiger (“Kla”) may have seen many cats killed in retaliation and fear. However, in recent times the destruction of their wetland habitats such as mangroves and flooded forests, and specially poaching for wildlife meat are the biggest threats to the very few Fishing Cats left in Cambodia.

We are working at several sites in the mangroves along the coast searching for Fishing Cats with camera-traps and collaborating with the Ministry of Environment and the local communities to protect these amazing habitats and stop poaching. 

A few years ago, a big Fishing Cat (17kg!) was confiscated at a bushmeat stall near the Tonle Sap lake. For the last three years we’ve been searching for Fishing Cats in the Tonle Sap flooded forests and recently a MoE ranger got the first photo ever of a Fishing Cat around the lake!

Fishing Cat depicted at Bayon Temple in the Angkor Wat complex.

 តើមានអ្វីជាបន្ទាប់សម្រាប់គម្រោងខ្លាត្រីកម្ពុជា?

កាលពីឆ្នាំមុន យើងក៏បានចាប់ផ្តើមស្វែងរកខ្លាត្រីតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ហើយនៅមានតំបន់ដីសើមផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែលយើងនៅតែត្រូវការស៊ើបអង្កេត... លទ្ធផលបង្ហាញថា ខ្លាត្រី គឺពូកែក្នុងការលាក់ខ្លួនវា នៅតំបន់ដាច់ស្រយាល និង កន្លែងដែល មិនអាចចូលទៅដល់បាន។ យើងនឹងបន្តធ្វើការដើម្បីស្វែងយល់បន្ថែម អំពី ចំនួនសត្វខ្លាត្រី នៅកម្ពុជា និងសហការជាមួយដៃគូរ រដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ដើម្បីធានាថាពួកវា អាចរស់រានមានជីវិត​ និង ទទួលបានការអភិរក្សជម្រក នៅតំបន់ដីសើមដ៏ស្រស់ស្អាតរបស់ពួកវា។

What is next for the Cambodian Fishing Cat Project?

Last year we also started looking for Fishing Cats along the Mekong river in Stung Treng, and there are other wetlands in Cambodia we still need to investigate...turns out Fishing Cats are very good at hiding in very remote and inaccessible areas. We’ll continue working to learn more about the Fishing Cat populations in Cambodia, and collaborating with partners, government and local communities to ensure their survival and the conservation of their incredibly beautiful wetland habitats.

Cambodian Fishing Cat Project setting a camera trap near Tonle Sap

តើប្រជាជនកម្ពុជាធម្មតាអាចធ្វើអ្វីបានខ្លះ ដើម្បីជួយគាំទ្រការងាររបស់អ្នក?

រឿងសំខាន់បំផុតដែលប្រជាជនខ្មែរអាចធ្វើបាន សម្រាប់ សត្វខ្លាត្រី និងសត្វអស្ចារ្យជាច្រើន ប្រភេទទៀត ក្នុងប្រទេសកម្ពុជា គឺ កុំបរិភោគសាច់សត្វព្រៃ (​វាក៏ជាមូលហេតុមួយ ដែលនាំឱ្យកើត ជំងឺឆ្លងចេញពីសត្វ ដូចជា ជំងឺ Covid-19)​ សូមជួយចែករំលែកឱ្យគ្រប់គ្នាបានដឹង ជាពិសេស ប្រជាជននៅតាមតំបន់ជនបទ ឱ្យឈប់បរបាញ់សត្វ ហើយបើបានឃើញការបរបាញ់ សូមរាយការណ៍ មកយើងភ្លាម។​ ហើយ​​ពិតណាស់ ប្រសិន​បើ​អ្នក​ណា​បាន​ដឹងអំពីសត្វ "ខ្លា ​ត្រី" សូម​ប្រាប់​យើង​ខ្ញុំអោយដឹង​ផង! សូមតាមដានគេហទំព័រយើងខ្ញុំ តាម Facebook @fishingcatcambodia​

What can regular Cambodians do to help support your work?

The most important thing Cambodians can do for Fishing Cats and many other amazing animals in Cambodia is to never eat wildlife meat (which is also the reason why zoonotic diseases like Covid-19 arise), tell everyone they know, especially in rural areas to stop hunting animals, and if they ever hear about it, to report it straight away.

And of course, if anyone hears about any “Kla Trey”, please let us know! Please follow us on Facebook @fishingcatcambodia

Fishing cat photographed

Camera trap photograph of a fishing cat.

Previous
Previous

ធន ផុន នៃអង្គការសមាគមអភិរក្សសត្វព្រៃ // Thorn Phun of the Wildlife Conservation Society

Next
Next

នាង​ ធី នៃ Wild Earth Allies // Neang Thy of Wild Earth Allies